AIPA កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងគណៈកម្មាធិការសង្គមកិច្ច
សមាជិកគណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានានៃមហាសន្និបាតអាយប៉ា លើកទី៤០ ដែលសភាប្រទេសថៃកំពុងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងចាត់តាំង មានលោក ហ៊ូ ស្រ៊ី សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា លោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន ផងដែរ ។
ចំណែកកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច វិញ គណៈប្រតិភូសភាកម្ពុជា ចូលរួមមាន លោក យ៉ង់ សែម សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា លោកស្រី មាន សំអាន សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា និងលោក យឹម លាត សមាជិករដ្ឋសភា។
សូមជម្រាបថា មហាសន្និបាតអាយប៉ា លើកទី៤០ ដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ "ជំរុញភាពជាដៃគូសភាដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព" ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ Shangri La។ នៅក្នុងមហាសន្និបាតនេះ មានកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់AIPA ដូចជាគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការនយោយបាយ គណៈកម្មាធិការសង្គមកិច្ចជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!