លោក ហ៊ុន ណេង កិច្ចប្រជុំទីបី នៃកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម
កិច្ចប្រជុំទីបី នៃកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ។
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នេះ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំទីបី នៃកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ក្រោមប្រធានបទស្ដីពី ការអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ស្តីពី “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាង សហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព” ដោយប្រធានគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំង៣ ។
សូមជម្រាបថា កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ដោយរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!