លោក វិល្លាម សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងការប្រឆាំងអំពើពុករលួយ
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងបញ្ហាពុករលួយ ។
នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបេីកកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពេីពុករលួយ ដែលដឹកនាំប្រតិភូដោយ លោក ឳម យិនទៀង លេីសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡេីងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពេីពុករលួយ ។
ក្នុងកិច្ចប្រជុំនោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ដែលមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ជាប្រធាន បានវាយតម្លៃខ្ពស់លេីសេចក្ដីព្រាងរបាយការណ៍នេះ ដោយក្នុងនោះដែរ លោក វឌ្ឍនាសាប៊ុង សង្ឃឹមថា អង្គភាពប្រឆាំងអំពេីពុករលួយ នឹងសហការជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំពោះការរកឃេីញនានារបស់ឧត្តមក្រុមប្រឹក្សា ដែលពាក់ព័ន្ធនឹងបញ្ហាពុករលួយនៅកម្ពុជា ។
ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃប្រតិភូគណបក្សខ្មែរក្រោក ក៏បានផ្ដល់ធាតុចូលដោយសង្ខេប លេីវិធានការ បង្ការ ការពារ ទប់ស្កាត់ បង្ក្រាប អំពេីពុករលួយដល់ប្រតិភូអង្គភាពប្រឆាំងអំពេីពុករលួយ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!