លោក គង់ មុនិកា ស្នើសុំការលើកលែងទោសលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានលើកយកបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា មកពិភាក្សា ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩នេះ ក្នុងកិច្ចប្រជុំឆមាសទី២ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមវត្តមានចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រួមនិងប្រតិភូគណបក្សចំនួន ១៦ ទៀតផងដែរ ដោយក្នុងនោះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនិកា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកជាសំណូមពរ និងយោបល់មួយចំនួនជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ រួមមាន ៖
- បើទោះជាមាន ឬគ្មាន EBA សូមរាជរដ្ឋាភិបាលលើកកម្ពស់លំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា
- លើកកម្ពស់សិទ្ធិសេរីភាពក្នុងការជួបជុំ និងការបញ្ចេញមតិ
- លើកលែងដល់យុវជនមួយចំនួនដែលត្រូវបានចាប់ខ្លួនកន្លងមក មានដូចជា៖ គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ ។ ល។
- ពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសព្រំដែនជាប់ប្រទេសវៀតណាម ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!