លោកស្រី បាន ស្រីមុំ បានជួប និងលើកទឹកចិត្តដល់លោក ហុង ភារិន និស្សិតឆ្នើមកម្ពុជា ដែលសមត្ថភាពដ៏អស្ចារ្យ នៅប្រទេសថៃ
សមាជិករដ្ឋសភា លោកស្រី បាន ស្រីមុំ បានជួប និងលើកទឹកចិត្តដល់លោក ហុង ភារិន និស្សិតឆ្នើមកម្ពុជា ដែលសមត្ថភាពដ៏អស្ចារ្យ នៅប្រទេសថៃ ។
ជាការពិតណាស់ និស្សិតអាហារូបករណ៍យុវជន ហុង ភារិន កំពុងតែមានភាពល្បីល្បាញ ដោយមានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់យុវជនវ័យ ២៤ ឆ្នាំរូបនេះ ។
ខណៈដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានទូទៅ នោះ យុវជន ហុង ភារិន ក៏ទទួលបាននូវការស្រលាញ់ និងអាណិតពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដោយយុវជន ហុង ភារិន ទទួលបានជំនួយពីសប្បុរសជន និងមានអ្នកគាំទ្រជាច្រើននៅតាមបណ្តាញទំនាក់ទំនងសង្គម ។
ជាមួយគ្នានោះ សមាជិករដ្ឋសភា លោកស្រី បាន ស្រីមុំ និងជាអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក្នុងបេសសកកម្មចូលរួមមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាយ នៅទីក្រុងបាងកក ប្រទេសថៃ លោកស្រី បាន ស្រីមុំ បានឆ្លៀតពេលជួប និងលើកទឹកចិត្តដល់យុវជន ហុង ភារិន ដែលកំពុងសិក្សានៅប្រទេសថៃ ។
ដោយលោកស្រី បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកស្រី ថា ទោះពេលវេលាចង្អៀតយ៉ាងណា ក៏បងប្អូនយើងខ្ញុំឆ្លៀតជួបលើកទឹកចិត្តជាមួយប្អូនប្រុស ហុង ភារិន ជានិសិត្សឆ្នើមកម្ពុជា ដែលកំពុងសិក្សាអាហារូបករណ៍នៅ ប្រទេសថៃ បងសូមជូនពរប្អូនទទួលបានជោគជ័យក្នុងការសិក្សាបន្តទៅមុខទៀត ។
សូមជម្រាបជូនថា យុវជន ហុង ភារិន ដែលជានិស្សិតអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ប្រទេសថៃ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលលោកបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ នៅក្នុងការប្រើប្រាស់ការចងចាំ នូវរូបភាពសន្លឹកបៀរ អាចចាំប្រតិទិនរយៈពេល៧០០ឆ្នាំ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!