ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី ០៥ ខែ កញ្ញា ស្អែកនេះ ។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី " កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ " នៅវេលាម៉ោង ៩;៣០ នាទី នាទីស្ដីការគណៈរដ្ឋមន្រ្តី ដោយវាគ្មិនចូលរួម លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន អំពី ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ដែលជាការប្ដេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិខ្ចល្អជាមូលដ្ឋានក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!