យុវជន ហុង ភារិន បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ០៦ កញ្ញា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតអោយយុវជន ហុង ភារិន និងបងប្រុស ចូលជួបដោយផ្ទាល់ នៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ។
យោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ៉ ខ្ញុំ និងភរិយា ទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ ឈ្មោះ ហុង ភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែល ភារិន ចង់ទៅ និងចង់បាន។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ក៏បានជួយដល់យុវជន ហុង ភារុន ដែលជាបងប្រុសបង្កើតរបស់យុវជន ហុង ភារិន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត ។
លោកនាយករដ្ឋមន្ត្រី បានជូនពរយុវជនទាំងពីរជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលពួកគេចង់បាន ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!