សហព័ន្ធកីឡាតេក្វានដូ ITF កម្ពុជា បើកកិច្ចប្រជុំត្រៀមលក្ខណៈប្រកួត នាពេលខាងមុខ
នៅថ្ងៃទី ០៦ខែ កញ្ញា ឆ្នាំ ២០១៩ សហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វ កម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមវត្តមានចូលរួមរបស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ។
ក្នុងកិច្ចប្រជុំនេះ លោក កែវ រ៉េមី បានដឹកនាំអង្គប្រជុំ ដែលលេីកយកនូវរបៀបវីរៈសំខាន់ៗដូចជា ៖
១. ការត្រៀមលក្ខណៈសម្បត្តិប្រកួតជ្រេីសរេីសជេីងឯកថ្នាក់ជាតិ នាអំឡុងខែ វិច្ឆិការខាងមុខ
២. ការរៀបចំត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លេីកទី២ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ
៣. ត្រៀមរៀបចំកិច្ចប្រជុំជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានកីឡាតេក្វាន់ដូ ITF សម្រាប់ចូលរួមប្រកួតប្រជែង ពេលកម្ពុជាធ្វេីម្ចាស់ផ្ទះ កីឡា Seagrams លេីកទី៣២ នាឆ្នាំ ២០២៣ ផងដែរ។
សូមជម្រាបជូនថា នេះជាបេសកកម្មថ្មីបន្ត ដែល ITF កម្ពុជា ត្រូវធ្វេីក្រោយទទួលជោគជ័យក្នុងការប្រកួតតំណាងជាតិមាតុភូមិ នៅប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ ដោយកម្ពុជា បានទទួលមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!