រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
លោក ខៀវ កាញរីទ្ធ បានទទួលជួបលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងព័ត៌មាន។
ក្នុងជំនួបនោះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការជម្រាប និងពិភាក្សាលើការងារមួយចំនួន ជាមួយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដូចខាងក្រោម ៖
១. សម្តែងនូវការគោរពចំពោះមគ្គុទេសភាពឈរនៅលើគុណធម៌ និងសីលធម៌ក្នុងវិស័យព័ត៌មាន ដោយក្រោមការដឹកនាំជារដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺគ្មានស្ថាប័នសារព័ត៌មានណាមួយ ដែលទទួលការបិទ ឬផាកពិន័យនោះឡើយ។
២. ការហ្វឹកហ្វឺនអ្នកសារព័ត៌មាន ១២ ដង ក្នុងរយៈពេល ៣ ខែ ស្តីពី វិជ្ជាជីវៈសារព័ត៌មាន និងវិស័យរដ្ឋបាល ។
៣. យុទ្ធសាស្ត្រដើម្បីរក្សាក្នុងកិច្ចបញ្ចេញព័ត៌មាន និងទិដ្ឋភាពនៃវេទិកា
-សិក្ខាសាលាសកលមួយ ជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃការទទួលតួនាទី និងភារកិច្ច ជាមួយនឹងយុទ្ធសាស្ត្រ ក្នុងកិច្ចបង្កើនសមត្ថភាពឆ្លើយឆ្លងប្រកបដោយប្រសិទ្ធិភាពជាមួយអ្នកសារព័ត៌មានសេរី
-សន្និសីទសារព័ត៌មាន
-ការផ្តល់ព័ត៌មានដោយសង្ខេប
-បទបង្ហាញ
-វេទិកាជួបជាមួយអ្នកសារព័ត៌មាន
ដើម្បីពង្រឹងនូវការយល់ដឹងរបស់សាធារណៈ រួមជាមួយការបន្សាបព័ត៌មានប្រឌិត ។
៤. ហ្វឹកហ្វឺន និងពង្រីកនយោបាយសមាហរណកម្មព័ត៌មានថ្នាក់ជាតិ និងក្រោមជាតិ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅតែទទួលងារបន្តជាប្រធានកិត្តិយសអ្នកនាំពាក្យ និងធ្វើការជួបគ្នារវាងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ១ ខែម្តង ។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រនៃការជួបប្រជុំជាសកលរបស់អ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!