(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,027
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មានសន្តិភាព

Announcement Description

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព ស្តីអំពីការកសាងសន្តិភាព ដោយផ្អែកលើការវិភាគ រឿងរ៉ាវនាពេលបច្ចុប្បន្ន ដើម្បីកំណត់យកនូវយុទ្ធសាស្រ្តសមស្របក្នុងការបំផ្លែងទំនាស់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលជាការចូលរួមចំណែកឆ្ពោះទៅរកសន្តិភាព។ អង្គការ ACT តាមរយៈគម្រោងប្រព័ន្ធផ្សព្វ ផ្សាយដើម្បីសន្តិភាព មានកិត្តិយសសូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា និពន្ធនាយក អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា អង្គការ ACT ត្រូវការជ្រើសរើសសិក្ខាកាមចំនួន ៣៥នាក់ ដើម្បីចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មានសន្តិភាព។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹងលើវិស័យកសាងសន្តិភាព ដើម្បីបញ្ជ្រាបទៅក្នុងសារព័ត៌មាន និងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានសិក្សាដកពិសោធន៍ទៅលើការអនុវត្តជាក់ស្តែងជាផ្លូវឈានទៅរកការដោះស្រាយទំនាស់ និងការកសាងសន្តិភាព ពិតក្នុងសង្គម។

ចំណងជើងមេរៀនៈ៖

  • មូលហេតុ នៃទំនាស់ និងគោលគំនិតទូរទៅ នៃការបំផ្លែងទំនាស់
  • ឧបករណ៍វិភាគទំនាស់
  • ការយល់ដឹងពីសារព័ត៌មានហិង្សា និងសន្តិភាព
  • យុទ្ធសាស្រ្ត  នៃសារព័ត៌មានសន្តិភាព
  • ការយល់ដឹងពីសារព័ត៌មាន និងរបៀប នៃការសរសេរព័ត៌មាន បែបសន្តិភាព
  • ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន

Announcement Position

សេចក្តីជូនពីដំណឹងវគ្គបណ្តុះបណ្តុះបណ្តាលស្តីពី សារព័ត៌មានសន្តិភាពApply Now

Training / Workshops
  • Location:Phnom Penh
  • Schedule:Short-term
  • Salary:N/A

 

 

Requirements

  • ជាអ្នកសារព័ត៌មានអាជីព ដែលធ្វើការនៅក្នុងស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ជាអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកប្រប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសកម្មភាព (រួមមានប្លុក និងគេហទំព័រ)
  • មានឆន្ទះខ្ពស់ក្នុងការចូលរួមសកម្មភាព របស់អង្គការ និង​សកម្មភាពរបស់សង្គមផ្សេងៗ
  • អាចចូលរួមសិក្សាឱ្យគ្រប់ចំនួន ០៤ថ្ងៃ គឺនៅថ្ងៃចុងសប្តាហ៍ រៀងរាល់ សៅរ៍ និងថ្ងៃអាទិត្យ ថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០១៨ និង​ថ្ងៃទី​១០-១១ ខែមីនា ឆ្នាំ២០១៨
  • មានបំណងសរសេរព័ត៌មានបែបសន្តិភាព ដើម្បី​ប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំ

 

Application Information

ប្រសិនបើលោក លោកស្រី អ្នកនាងកញ្ញា និពន្ធនាយក និងអ្នកសារព័ត៌មានមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំតាមរយៈ https://goo.gl/forms/DXIFXgA1qStSi7ge2 ឲ្យបានមុនថ្ងៃទី ២៤ខែកុម្ភះ ឆ្នាំ ២០១៨ តាមរយៈ អ្នកស្រី ខន សុភី លេខទូរស័ព្ទ ឬអ៊ីម៉ែល ដែលបានបញ្ជាក់ក្នុងពត៌មានលម្អិត។ ក្រុមការងារនឹងទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការជ្រើសរើសលើកទី០១។ ចំពោះ ទីកន្លែង ក្រុមការងារនឹងទំនាក់ទំនង បន្ទាប់ពីបញ្ចប់ការទទួលពាក្យ និងជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលបញ្ចប់។

« ត្រលប់ទៅទំព័រដើម

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,027
ស្តាប់អនឡាញ