(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,617
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • VOY News
  • សុក្រ , ២៦ , មករា , ២០១៨ - ០៨:៣០
  • បទយកការណ៍ / បទសម្ភាសន៍
  • Comments

ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ ឱកាសការងារនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានភាពទូលំទូលាយ ដែលអាចផ្តល់ការងារដល់យុវជន រាប់លានកន្លែង។ ជាមួយនឹងភាពសំបូរបែបនេះ អ្នកជំនាញថា យុវជនខ្លួនឯង ​គួរតែត្រៀមខ្លួនជាមុន ដើម្បីចាប់យកឱកាសការងារទាំងនោះ។ តើការ​ត្រៀមខ្លួនទាំងនោះ មានអ្វីខ្លះ ​? ជាបន្តសូមស្តាប់បទយកការណ៍ដែលជំរាប់ជូនដោយកញ្ញា ឡុង គីមម៉ារីតា

សំឡេង៖ 

“ប្រទេសកម្ពុជានៅពេលនេះ ត្រូវការធនធានដ៏មាន​ដំលៃ។ យើងជាយុវជន ត្រូវតែរកជំនាញ​មួយ​ឲ្យបានច្បាស់លាស់ ទាំងជំនាញភាសា ជំនាញបច្ចេកទេស និងឥរិយាបថ ជាពិសេស គឺគុណតម្លៃ នៃអត្តចរិករបស់យើង ជាយុវជនល្អ នៅក្នុងប្រទេស ហើយព្យាយាមចូលរួម​គ្រប់សកម្មភាព សង្គម ដើម្បីឲ្យសង្គមខ្លួន ទទួលបាននូវភាពរីកចំរើន និងការអភិវឌ្ឈ។ “

នេះជាអ្វីដែល ប្រធានបណ្តាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក ទឹម ម៉ាឡៃ ចង់ឲ្យយុវជនកម្ពុជា គ្រប់រូបមានចំណេះដឹងទាំងនេះ ស្របពេលទីផ្សាការងារនៅកម្ពុជាកំពុងសំបូរបែបនិងត្រូវ​ការធនធានយុវជនជាចាំបាច់។

បណ្តាញយុវជនកម្ពុជាថ្មីៗនេះ បានប្រកាសជ្រើសរើស​សិក្ខាកាមជាយុវជន ចំនួន ២៥ រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីយុវជន និងការត្រៀមខ្លួនចូលទី​ផ្សារការងារ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាលខែកុម្ភៈខាងមុខ ។

​លោក ទឹម ម៉ាឡៃ ក៏បានឲ្យដឹងដែរថា វគ្គខ្លីនេះនឹងជួយបំពេញបន្ថែមនូវជំនាញនិងចំណេះដឹងទៅលើជំនាញស្នូល ដែលពួកគេកំពុងសិក្សានៅថា្នក់មហាវិទ្យាល័យ។ ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាម នឹងបានយល់ ហើយងាយស្រួល​សម្របខ្លួនទៅនឹងជីវិតការងារ​ផងដែរ។

លោកមានប្រសាសន៍ថា៖ “ចំណុចទាំងអស់នេះ ជាចំណុចដែលកន្លែងការងារ ឬកន្លែងដែល​គាត់​ត្រៀមចូលធ្វើការងារ ត្រូវការយកចំណេះដឹងនេះមកប្រើ ហើយដែលអាចបញ្ចាក់ថា គាត់ ថ្ងៃក្រោយមានសមត្ថភាព ក្នុងការប្រកួតប្រជែញ។ បើទោះជាបណ្តាញយុវជនកម្ពុជា មិនបាន​ផ្តល់ឲ្យគាត់ នូវក្តីសង្ឃឹម១០០ % ក៏ដោយ ប៉ុន្តែយើងអាចជាការបូបផ្សំនូវ​ជំនាញ​ពិសេស ដែលពួកគាត់ មិនដែលជួបពីមុនមក។“

ការបើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពីយុវជន និងការត្រៀមខ្លួនចូលទីផ្សារការងាររបស់ CYN មិនមែនជារឿងថ្មីនោះទេ ព្រោះកន្លងទៅ សមាគមមួយនេះ ក៏បាន​បើក​វគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជា​ជំនាញ​​ផ្នែកកុំទ្យូទ័រ ប្រព័ន្ធផ្សព្វផ្សាយ និងជំនាញផ្នែកពង្រឹងសមត្ថភាពជាដើម។

​អ្វីដែលគួរឲ្យចាប់អារម្មណ៍និងថ្មីនៅក្នុងវគ្គបណ្តុះបណ្តាលខ្លី​នេះ គឺ CYN បានដាក់​បញ្ចូលវគ្គខ្លីៗ ចំនួន ៤ បញ្ចូលគ្នារួមមាន របៀបសរសេរប្រវត្តរូបសង្ខេបនិងត្រៀមខ្លួនសំភាសន៍ កិច្ចការរដ្ឋបាល និងលេខាធិការ ជំនាញសម្របសម្រួល ព្រមទាំងភាពជាអ្នកដឹកនាំ។ ​​វគ្គបណ្តុះបណ្តាល​ប្រើរយៈពេល​៨ថ្ងៃប៉ុណ្ណោះ រៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីផ្តល់ភាពងាយស្រួលដល់សិក្ខាកាមក្នុងការ​ចូលរួម​។

CYN ក៏រំពឹងទុកថា វគ្គខ្លីនេះនឹងផ្តល់ចំណេះដឹងថ្មីៗដល់យុវជនសម្រាប់ជាទុនមួយក្នុង​ជីវិតនិងជាបទពិសោធន៍ថ្មី សម្រាប់​ចាប់យកឱកាសការងារនៅក្នុងសង្គម។

កញ្ញា អ៊ុំ វណ្ណា អគ្គលេខាធិការបណ្តាញយុវជនកម្ពុជា និងជាគ្រូបណ្តុះបណ្តាលម្នាក់ ​បាននិយាយថា វគ្គនេះ នឹងធ្វើឲ្យយុវជន កាន់តែងាយស្រួល​ ក្នុងការបន្សុំា​ខ្លួន ទៅក្នុងសង្គម ជាពិសេស យុវជនវ័យក្មេងនៅតាមទីជនបទដាច់ស្រយ៉ាលដែលទើប​មក​រស់នៅក្នុងទីក្រុង។

កញ្ញាអ៊ុំ វណ្ណា ៖ “យើងលើកទឹកចិត្តយុវជន ជាពិសេសយុវជនដែលឡើងពីខេត្តមកទីក្រុង​ភ្នំពេញ ននដើម្បីបន្តការសិក្សា ពេលខ្លះគាត់អត់សូវដឹងព័ត៌មានទេ ចឹងហើយសូមអំពាវ​នាវ​ឲ្យយុវជន ដែលគាត់មិនសូវមានឱកាសចូលរៀននឹង ឲ្យគាត់មកចុះឈ្មោះចូលរៀននៅ​បណ្តាញ​​យុវជនកម្ពុជា។ គាត់នឹងមានឱកាសដាក់ពាក្យចូលធ្វើការអីផ្សេងៗ បន្ទាប់ពីគាត់​រៀនចប់នៅទីនេះ។”

ក្នុងនាមជាគ្រូបណ្តុះបណ្តាលម្នាក់ កញ្ញា បានលើកឡើងថា ដើម្បីងាយស្រួល និងអាចប្រកួត​​ប្រជែញ​​ក្នុងទីផ្សាការងារនាពេលបច្ចុប្បន្ន យុវជនគួរតែត្រៀមខ្លួនជាមុន  ត្រូវពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួនដូចជា ការចេះប្រើប្រាស់កុំទ្យូទ័រ ចេះពីរបៀបសរសេរប្រវត្តរូបសង្ខេប ហើយត្រូវ​ត្រៀម​ខ្លួនរួចជាស្រេចទាំងពេលមុន ​អំឡុង និងក្រោយពេលសំភាសន៍ ត្រូវមានជំនាញភាសាបរទេសយ៉ាងហោច​ណាស់​មួយភាសា និងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃជាដើម។

​អ្វីដែលកញ្ញាបានរៀបរាប់ទាំងនេះ នឹងមានការបង្ហាត់បង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីយុវជននិងការត្រៀមខ្លួនចូលទីផ្សារការងារ។ ​យុវជនដែលចាប់អារម្មណ៍​អាចចុះ​ឈ្មោះ​​ចូលរៀនបានតាមរយៈសមាគម CYN ដែលមានអាស្រ័យដ្ឋាន ផ្ទះលេខ ៤៣០ ផ្លូវ ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​ការឈប់ទទួលពាក្យ នៅក្នុងសប្តាហ៍ទី ២ នៃខែកុម្ភៈ។

កញ្ញា នឿន ដាវិន ដែលជាសិក្ខាកាមធ្លាប់ទទួលបានវគ្គបណ្តុះបណ្តាលទាំងនេះ បាននិយាយថា វគ្គខ្លីដែលខ្លួនធ្លាប់បានសិក្សាកន្លងមកនេះ គឺពិតជាមានសារៈសំខាន់ ជាពិសេសស​ម្រាប់​យុវជន ដូចជាកញ្ញា ដែលទើបតែឡើងមករស់នៅក្នុងរាជធានីភ្នំពេញ ដែលមិនធ្លាប់ដឹង​ពីបញ្ហានេះទាំងអស់នេះ។

កញ្ញា នឿន ដាវិន ​៖ “វគ្គហ្នឹង ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង​ មិនត្រឹមតែខ្ញុំទេ ប៉ុន្តែ​​ជា​​ពិសេស​ដល់យុវជនទាំងអស់ហ្មង ដែលគាត់ទើបឡើងមកភ្នំពេញ ហើយចូលរៀននៅ​សកល​​វិទ្យាល័យ មានន័យថា គាត់ត្រូវដឹងពីរបៀបរបរទាំងអស់ហ្នឹង។ រូបខ្ញុំផ្ទាល់ មុននឹងខ្ញុំចូល​រៀនវគ្គហ្នឹង ខ្ញុំអត់ដឹងទេថាអ្វីជាការងាររដ្ឋបាល។ […] មួយទៀត ទាក់ទងនឹងការសរសេរ CV ការត្រៀមខ្លួនចូលសំភាសន៍ហ្នឹង ខ្ញុំគិតថាវាមានសារៈសំខាន់ក្នុងការដែលយើងជាយុវជន យើងត្រៀមខ្លួនចូលទីផ្សារការងាររួចទៅហើយនៅពេលដែលយើងបានរៀនវគ្គនហ្នឹងហើយ”។

និស្សិតឆ្នាំទី ១ នៃសាលាច្បាប់រូបនេះ ចង់ឲ្យយុវជនទាំងអស់ ជាពិសេសសិស្សានុសិស្ស ដែល​កំពុង​​សិក្សា​នៅថ្នាក់ទី ១១ ឬថ្នាក់ទី ១២ គួរតែចំណាយពេល សាកល្បង​ក្នុង​វគ្គសិក្សានេះ ដើម្បី​ធ្វើ​ឲ្យខ្លួន មានសមត្ថភាព និងភាពរឹងប៉ឹង ងាយស្រួលសម្របខ្លួនចូលទីផ្សារការងារ និងមាន​អាទិភាពជាងអ្នកដទៃ។

យោងតាមតួរលេខរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ឱកាសការងារចំនួន ៣.៦ លានកន្លែង ត្រូវបានបង្កើតឡើងក្នុងវិស័យឧស្សាហកម្ម និងសេវា និង០.៧ លាន ការងារទៀត ត្រូវបានបង្កើតក្នុងវិស័យកសិកម្ម ។

បើទោះជាទីផ្សារការងារកម្ពុជា​បច្ចុប្បន្ន ​កំពុងមានកំណើនខ្លាំង ក៏លោកទឹម ម៉ាឡៃ យល់ថា យុវជនកម្ពុជា នៅតែមានបញ្ហាប្រឈម ព្រោះតែទីផ្សាការងារទាំងនោះ មិនបាន​ធ្វើ​ឲ្យជីវភាពរបស់ពួកគេល្អ​ប្រសើរ​​ បើទោះជាពួកគេបានបញ្ចប់ការសិក្សានិងមាន​បទពិសោធន៍ច្រើនក៏ដោយ។ លោកពន្យល់ថា ​កម្ពុជាពុំមានការកំណត់​ប្រាក់ឈ្នួលគោលទូទៅទេ  គឺមានតែការកំណត់សម្រាប់វិស័យកាត់ដេរតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយចំនួន មិនគោរពទៅតាមស្តងដានិងកំណត់ប្រាក់ខែតាមតែចិត្តរបស់ខ្លួន។

លោកមានប្រសាសន៍៖ «សម្រាប់ប្រទេសកម្ពុជា ឱកាសការងារ មានច្រើនសម្រាប់ពួកគាត់ ទាំងនៅក្នុងប្រព័ន្ធ (ការងាររដ្ឋ) និងក្រៅប្រព័ន្ធ(ការងារឯកជន)។ ប៉ុន្តែរឿងមួយ ដែលលោក និងអង្គការ​របស់លោក មើលឃើញ គឺយុវជនជាច្រើន មិនមានជំនាញគ្រប់គ្រាន់ ក្នុងការទទួល​បានប្រាក់​ខែសមរម្យ ឬប្រាក់ខែដែលអាចចិញ្ចឹមជីវិតបានល្អ​ប្រសើរសម្រាប់គ្រួសារ និងខ្លួនន​នោះទេ [...] នេះគឺជាការបន្ទាបនៃតំលៃយុវជន» ៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,617
ស្តាប់អនឡាញ