ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំប្រចាំខែ តុលា
នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំប្រចាំខែ តុលា ដែលដឹកនាំដោយប្រធានប្តូរវេន លោក កែម រិទ្ធីសិត ប្រធានប្រតិភូគណបក្ស ខ្មែរតែមួយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
នៅក្នុងកិច្ចប្រជុំប្រចាំខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ធ្វើឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា ៖
- សេចក្តីរាយការណ៍ស្តីពីសកម្មភាពការងាររបស់ប្រតិភូគណបក្សសាម៉ី ក្នុងចន្លោះពេលនៃការប្រជុំកន្លងមក
- ការលើកបង្ហាញអំពីការងារលេខាធិការដ្ឋាន ក្នុងរយៈពេលនៃការប្រជុំកន្លងមក
- ការលើកបង្ហាញ និងទិសដៅបន្ត សំដៅលើប្រសិទ្ធភាពការងាររបស់ប្រតិភូបក្សសាម៉ី ទាំងការប្រែប្រួលជាវិជ្ជមាន ទាំងការនៅសេសសល់ និងការប្រឈមនានា
- ការលើកបង្ហាញដោយប្រតិភូបក្ស ពាក់ព័ន្ធនឹងបញ្ហាកើតឡើងផ្សេងៗ ។
សូមជម្រាបជូនថា ជាទៀងទាត់ គឺនៅរៀងរាល់សប្តាហ៍ទី៤ នៃខែ នីមួយៗ កិច្ចប្រជុំប្រចាំខែ ត្រូវបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមការដឹកនាំដោយប្រធានប្តូរវេន ដែលកើតចេញតាមលំដាប់លំដោយនៃលេខរៀងបញ្ជីគណបក្ស នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងនីតិកាលទី៦នេះ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!