ប្រទេសដែលប៉ះពាល់ដោយវិបត្តិជនភៀសខ្លួននៅអាស៊ីជួបប្រជុំគ្នានៅបាងកក
Bangkok Thailand 29 May:សន្និសីទថ្នាក់តំបន់មួយនឹងធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃដើម្បីពិភាក្សាគ្នាអំពីដំណោះស្រាយនៃលទ្ឋភាពដែលនាំឱ្យមានវិបត្តិចំណាកស្រុកនៅអាស៊ីអាគ្នេយ៍។
ការពិភាក្សានេះនឹងមានការចូលរួមដោយរដ្ឋជាសមាជិកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ(អាស៊ាន) ក៏ដូចជាតំណាងមកពីសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិផងដែរ។
ប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ាបានឃើញថាមានប្រជាជនច្រើនបានភៀសខ្លួនចេញពីភាគខាងត្បូងដោយទូកទៅកាន់ប្រទេសថៃ ឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ី។ក្នុងនោះមនុស្សរាប់ពាន់នាក់ត្រូវបានគេគិតថាបានជាប់គាំងនៅក្នុងសមុទ្រនៅក្នុងទូកដែលគេបានបោះបង់ចោល។គេសង្កេតឃើញថាជនភៀសខ្លួនភាគច្រើនបំផុតគឺជាជនអន្តោប្រវេសន៍ដោយសារវិបត្តិសេដ្ឋកិច្ច មានជនមូស្លីមរ៉ូហ៊ីងយ៉ានិងបង់ក្លាដែសដែលត្រូវបានធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាទើបពួកគេភៀសខ្លួនចេញ ។
ការពិភាក្សានៅថ្ងៃសុក្រខាងមុខនេះ រួមមានតំណាងមកពីប្រទេស 17 ដែលរងផលប៉ះពាល់ដោយ "ការធ្វើចំណាកស្រុកមិនទៀងទាត់នៅក្នុងមហាសមុទ្រឥណ្ឌា"មានប្រទេស អូស្រ្តាលី បង់ក្លាដែស កម្ពុជាឥណ្ឌា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន, វៀតណាម, ថៃ, នូវែលហ្សេឡង់, ប៉ាពួញូវហ្គីណេស្រីលង្កា ប៉ាគីស្ថាន អាហ្គានីស្ថាននិងប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិក ជប៉ុននិងប្រទេសស្វ៊ីស បានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួម ហើយក៏មានមន្ត្រីមកពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ, ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិមកចូលរួមផងដែរ។
ទោះជាយ៉ាងណាអ្នកឆ្លងឆ្លើយពត៌មានBBCបាននិយាយថា ពួកអ្នកដែលចូលរួមទាំងនោះគឺមិនមែនជាថ្នាក់រដ្ឋមន្ត្រីនោះទេ ហើយកិច្ចពិភាក្សានេះគឺមិនទំនងជាអាចបង្កើតកិច្ចព្រមព្រៀងណាមួយឬក៏ផែនការនៃសកម្មភាពណាមួយនោះឡើយ៕
ដោយ ម៉ែន ឥទ្ខិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!