លោកស្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងសមាជិក សមាជិកា នៃក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ ។
សេចក្ដីព្រាងច្បាប់ ស្តីពី អធិការកិច្ច នេះ បានចែកចេញជា ១៣ ជំពូក និង ៥៣មាត្រា មានដូចតទៅ៖ ជំពូកទី១ បទប្បញ្ញត្តិទូទៅ, ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច, ជំពូកទី៣ ស្ថាប័នអធិការកិច្ច, ជំពូកទី៤ ភារកិច្ច សិទ្ធិអំណាចរបស់ស្ថាប័នអធិការកិច្ច, ជំពូកទី៥ ប្រភេទអធិការកិច្ច, ជំពូកទី៦ មន្ត្រីអធិការកិច្ច, ជំពូកទី៧ កាតព្វកិច្ច និងសិទ្ធិរបស់ស្ថាប័នរងអធិការកិច្ច, ជំពូកទី៨ នីតិវិធីអធិការកិច្ច, ជំពូកទី៩ សេចក្តីសម្រេចស្តីពីលទ្ធផលអធិការកិច្ច, ជំពូកទី១០ ប្រតិអធិការកិច្ច, ជំពូកទី១១ ទោសប្បញ្ញត្តិ, ជំពូកទី១២ អន្តរប្បញ្ញត្តិ, និង ជំពូកទី១៣ អវសានប្បញ្ញត្តិ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!