ក្រុមអ៊ីស្លាមនិយមនៅស៊ីរីវាយយកបានក្រុងអារីហា នៅខេត្ត អ៊ីដលីប
Idlib Syria 29 May:ក្រុមសកម្មជនបាននិយាយថា ក្រុមចម្រុះអ៊ិស្លាមនិយមដែលក្នុងនោះមាន ទាំងរណៈសិរ្ស al-Nusra ដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដា នៅក្នុង ប្រទេសស៊ីរីផង បាន ដណ្តើមយកបានបន្ទាយមួយក្នុងចំណោមបន្ទាយដែលបានកាន់ កាប់យ៉ាង តឹងរឹងដោយរបស់រាជរដ្ឋាភិបាលចុងក្រោយ នៅភាគខាងលិចខេត្តអ៊ីដលី ។
ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ទ័ពអ៊ីស្លាម Jaish al-Fateh បានកាន់កាប់ទីក្រុង Ariha បន្ទាប់ពីការវាយលុកដូចរន្ទះរួចមក ។ទោះយ៉ាងណាកងយោធាស៊ីរីបានឱ្យដឹងថាការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងតែបន្តនៅទីនោះនៅឡើយ។ការប្រយុទ្ឋគ្នានេះបានធ្វើឲ្យតំបន់ភាគច្រើនបំផុតនៃក្រុងAriha បានបាត់បង់ពីខេត្តអ៊ីដលីប ដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសតួកគី ធ្លាក់នៅក្នុងដៃរបស់ពួកឧទ្ទាម។
ចាប់តាំងពីចុងខែមីនាមក ពួកឧទ្ទាមបានអះអាងថា ដណ្តើមបានទីក្រុងមួយចំនួននៅក្នុងខេត្តអ៊ីដលីបនិង ក្រុង Jisr al-Shughour ដែលខេត្តអ៊ីដលីបនេះ មានព្រំដែនជាប់ជាមួយនឹងប្រទេសទួគី គឺនៅជាប់នឹងខេត្ត Latakia ជាបន្ទាយរដ្ឋាភិបាលនិងជាបេះដូងរបស់លោកប្រធានាធិបតី Bashar al-Assad ផងដែរ។
ទន្ទឹមនឹងនេះដែរប្រធានរណសិរ្ស Al-Nusra បានថ្លែងថាក្រុមនេះត្រូវបានបញ្ជាដោយមេដឹកនាំអាល់កៃដារួមមួយគឺលោក Ayman al-Zawahiri ដោយថ្លែងថា គេមិនប្រើស៊ីរីវាយប្រហារមកលើភាគខាងលិចនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Al Jazeera លោក Abu Mohammed al-Julani បានឱ្យដឹងថា រណៈសិរ្ស al-Nusra បានផ្តោតជាសំខាន់ទៅលើការដណ្តើមយកក្រុងដាម៉ាស់និងការផ្តួលរំលំលោកប្រធានាធិបតី អាល់អាសាដផងដែរ។ លោកក៏បានសន្យាដែរថា នឹងការពារជនជាតិភាគតិចស៊ីរីដែល មិនគាំទ្រលោក Assad ។លោកថា"យើងនៅទីនេះដើម្បីសម្រេចបេសកកម្មមួយក្នុងការប្រយុទ្ធប្រឆាំងនឹងរបបដឹកនាំនេះនិងក្រុមភ្នាក់ងាររបស់គេដែលនៅទីនោះ រួមទាំងក្រុមហេសប៊ូឡានិងអ្នកដទៃទៀតនោះ ដោយលោកសំដៅដល់ អ៊ិស្លាមនិយម លីបង់ និកាយស៊ីអ៊ីតដែលមានចលនា ប្រយុទ្ធប្រឆាំងជាមួយនឹងកងកម្លាំងរដ្ឋាភិបាល៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!