សីលធម៌ ១០ ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹកឡើងវិញ ក្នងពិធីប្រារព្ធទិវារំលឹក ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី 14 នូវសីលធម៌ ១០ ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ ។
សីលធម៌ ១០ ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ រួមមាន ៖
- មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត
- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត
- មិនត្រូវបើកបរស្ថិតក្រោម ស្ថានភាពងងុយដេកដាច់ខាត
- ត្រូវបើកបរឲ្យបានត្រឹមត្រូវជាដាច់ខាត ប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់
- ត្រូវពាក់មួកសុវត្តិភាពជានិច្ចពេលធ្វើដំណើរតាមទោចក្រយានយន្ត
- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត
- ត្រូវប្រកាន់ស្ដាំជានិច្ច
- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានមាត់ជាប់ជានិច្ច
- ត្រូវប្រុងប្រយ័ត្នជានិច្ច ។
សូមជម្រាបជូនថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើអោយខាតបង់ថវិកាជាតិ ប្រមាណ ៣៥០ ដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដោយក្នុងនោះ មានមនុស្សចំនួន ៥ នាក់ ស្លាប់ និង១១ នាក់ រងរបួស ក្នុងមួយថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!