សាកសពជាង៥០០នាក់ត្រូវបានគាស់ចេញពីផ្នូរនៅអ៊ីរ៉ាក់
Badad Iraq 29 May:ទូរទស្សន៍ CNNបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីកំពូលទទួល បន្ទុកផ្នែករៀបចំបញ្ជុះសពប្រចាំនៅទីក្រុងបាដា និងជាមន្រ្តីមួយរូបដែលបានចូលរួមនៅក្នុង ប្រតិបត្ដិការនេះបានថ្លែងថា ក្រុមមន្រ្តីអ៊ីរ៉ាក់បានធ្វើកោសល្យវិច្ច័យសាកសពចំនួន ៤៩៩នាក់ដែល គេបានគាស់យកចេញពីផ្នូរជាច្រើននៅក្នុងបរិវេណដ៏ធំមួយនៅក្នុងនៅទីក្រុង Tikrit ។
សាកសពទាំងនេះត្រូវបានគេជឿជាក់ថាជាសពរបស់កងទ័ពអ៊ីរ៉ាក់ដែលក្រុម ISIS បានអះអាងថាស្លាប់ក្រោមស្នាដៃរបស់ពួកគេ ក្នុងការសម្លាប់រង្គាលមួយកាលពីខែមិថុនាឆ្នាំ 2014 នៅ ក្នុងជំរំ Speicher ជាមូលដ្ឋានកំពែងដ៏រឹងមាំមួយរបស់អ៊ីរ៉ាក់នៅក្បែរក្រុងTikritនេះ។ បើតាមមន្រ្តីដដែលនោះបានឲ្យដឹងថា ធាតុទាំងអស់នោះកំពុងតែរក្សាទុកនៅក្នុងកន្លែងដាក់សពមួយនៅណ្តាលទីក្រុង Baghdad ខណៈដែលក្រុមវេជ្ជសាស្ត្រកំពុងតែធ្វើការពិសោធន៍។
បើតាមមន្រ្តីរូបនោះថា សាកសពមិនទាន់ត្រូវបានគេប្រគល់មកអោយក្រុមគ្រួសាររបស់ពួកគេវិញនៅឡើយទេ ខណៈដែលពួកគេកំពុងតែគាស់រណ្តៅដើម្បីស្វែងរកសាសពមួយចំនួនធំផ្សេងទៀតនៅក្នុងទីក្រុងនេះ៕
ដោយ ម៉ែន ឥទ្វិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!