ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី"វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌"
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី"វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌" ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។ កត្តាទាំងនេះ ជាចលករជំរុញឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី៥០ភាគរយ មកនៅត្រឹងរង្វង់១០ភាគរយ នៃចំនួនប្រជាជនសរុប
សម្រាប់វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបជូនថា សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ស្អែកនេះ វេលាម៉ោង ៩: ៣០ នាទីព្រឹក ជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្រ្តី ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!