លោក វិល្លាម ហ្គ័ង ៖ ដី ៤០ ហិចតា ជាដីដែលសមាគមវៀតណាម ជួលអោយជនជាតិខ្លួន រស់នៅ ខណៈ ពលរដ្ឋខ្មែរ ដែលបានជម្លៀសពីលេីទឹកមកលេីដីគោគ ពុំទាន់ទទួលបានការចាត់ចែងផ្ដល់ទីតាំងដីសម្រាប់ពួកគាត់ចប់សព្វគ្រប់នៅឡេីយនោះទេ
នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងជាប្រធានគណបក្សខ្មែរក្រោក បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដោយលោក បានលើកឡើង បញ្ហាការរិះគន់ និងការបញ្ចេញមតិរបស់ពលរដ្ឋពាក់ព័ន្ធនឹងការជួលដី ៤០ ហិចតា ដល់ការបន្លាស់ទីរបស់អន្តោប្រវេសន៍វៀតណាម ពីលេីទឹកមកគោក នៅខេត្តកំពង់ឆ្នាំង ។
ក្នុងកិច្ចប្រជុំនោះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកយកទិដ្ឋភាពចំនួន ២ មកបង្ហាញ ៖
១ . លោកបានពាំនាំ ការរិះគន់ និងការបញ្ចេញមតិរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងគោលការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបន្លាស់ទីជនអន្តោប្រវេសន៍ ដែលជាភាគច្រើនជាជនជាតិវៀតណាម សរុបប្រមាណ ២៣៩៧ គ្រួសារ និងមានជនជាតិខ្មែរ រួមទាំងឥស្លាមមួយចំនួន ផងដែរ ពីការរស់នៅតាមដងទន្លេសាប មករស់នៅលេីគោក ក្នុងលក្ខណៈជួលដី ៤០ ហិចតា ដោយលោក វឌ្ឍនាសាប៊ុង បានលើឡើងថា ករណីនេះ លោកធ្លាប់បានផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលរួចហេីយតាំងពីឆ្នាំ២០១៨ ដោយផ្ដោតលេីការអនុវត្តច្បាប់អន្តោប្រវេសន៍លេីជនទាំងនោះ ប្រសេីរជាងផ្ដល់ទីតាំងរស់នៅ ។ ជាពិសេសថ្មីៗនេះ ក៏៏បានចុះពិនិត្យជាក់ស្ដែង គឺជនជាតិវៀតណាម មានដីដែលសមាគមពួកគេ បានជួលអោយនៅ៤០ ហិចតា ។
លោក វឌ្ឍនាសាប៊ុង បានគូសបញ្ជាក់ដែរថា ពលរដ្ឋខ្មែរ ដែលបានជម្លៀសពីលេីទឹកមកលេីដីគោគ ពុំទាន់ទទួលបានការចាត់ចែងផ្ដល់ទីតាំងដីសម្រាប់ពួកគាត់ចប់សព្វគ្រប់នៅឡេីយនោះទេ ។
២ . ករណីពលរដ្ឋ ប្ដឹងរដ្ឋបាលរាជរដ្ឋាភិបាលភ្នំពេញ ដែលបានរៀបគម្រោងខ្យល់រឹបអូសដីរបស់ពួកគាត់យកទៅលក់អោយឯកជន និងចាប់ផ្ដេីមឈូសឆាយទាំងរំលោភរដ្ឋធម្មនុញ្ញមាត្រា៤៤ និងបំពានចំណាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០០៣ លេីរបាយការណ៍របស់លោក ឈួន សុធី ហេីយក៏ផ្ទុយពីខ្លឹមសារលិខិតលេខ ៤០ សជណ របស់មន្ទីរគណៈកម្មាធិការប្រជាជនរាជធានីភ្នំពេញ ចុះថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ១៩៩២ .លិខិតរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ លេខ ៣៥១៩ លស ចុះថ្ងៃទី ២៦ ធ្នូរ ឆ្នាំ ២០០២ ថែមទាំងបំពានខ្លឹមសារណែនាំរបស់ក្រសួងមហាផ្ទៃ ដែលមានលេីលិខិតលេខ ៧៥២ សជណ ចុះថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០០៥ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃ និង លេខ ៩៦១ សជណ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៥ ថែមទៀតផង ។
លោក សុខសុណ្ណ វឌ្ឍនាសាប៊ុង បានគូសបញ្ជាក់ដែរថា មានករណីមួយចំនួនលោកបានចូលរួមតាមដាន និងធ្វេីរួចរាល់ហេីយ ក្នុងករណីមិនទាន់ទទួលបានលទ្ធផល លោកក៏បន្តតាមដាន ព្រមទាំងលេីកយកមកជជែករកដំណោះស្រាយតាមដំណាក់កាល ជាពិសេសកិច្ចការទាំងអស់គឺ ផ្អែកលេីមូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិ និងលក្ខណៈវិទ្យាសាស្ត្រ ដេីម្បីចូលរួមការពារអោយបាននូវផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!