អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ”
ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ” ។ នៅវេលាម៉ោង ៩;៣០ នាទីព្រឹក ជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង ពង្រឹងការយល់ដឹងដល់សាធារណជន ស្ដីពី ពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ។
វាគ្មិនចូលរួម គឺ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។
សូមជម្រាបជូនថា សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៩;៣០ នាទីព្រឹក ជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ត្រី ៕ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!