សង្រ្គាមពាក្យសំដីចិនអាមេរិកផ្ទុះកាន់តែខ្លាំងរឿងសមុទ្រចិនខាងត្បូង
South China Sea 29 May: ភាពមិនចាញ់មិនឈ្នះរវាងអាមេរិកនិងចិនលើបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងបានរីករាលដាលកាន់តែខ្លាំងឡើងដែលនាំឲ្យមានសង្គ្រាមពាក្យសម្តីដែលនិយាយយកត្រូវរៀងៗខ្លួនរួមទាំងការសន្យាជាថ្មីថានឹងមានការធ្វើសមយុទ្ធយោធានៅក្នុងតំបន់នេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថា ចិនបានជំរុញឲ្យអាមេរិកត្រូវគិតពិចារណាលើរឿងបីមុននឹងធ្វើសកម្មភាពណាមួយក្នុងនោះរួមមាន សកម្មភាពប្រកបដោយទំនួលខុសត្រូវ, បញ្ឈប់ទាំងអស់រាល់សុន្ទរកថា និងសកម្មភាពបង្កហេតុ និងត្រូវការធ្វើរឿងជាច្រើនទៀតដែលនឹងផ្តល់ផលប្រយោជន៍ដល់សន្តិភាពនិងស្ថេរភាពក្នុងតំបន់ ជំនួសឲ្យការធ្វើសម្មភាពដែលផ្ទុយពីនេះ។
ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានចាប់ផ្តើម ដំណើរទស្សនៈកិច្ចដ៏សំខាន់មកកាន់តំបន់ប៉ាស៊ីហ្វិកក្នុងអំឡុងពេលដែលលោកបានប្តេជ្ញាថាអាមេរិកនឹងមិនខ្លួនឯងខុសនោះទេ លើប្រតិបត្តិការយោធារបស់ខ្លួននៅជុំវិញកោះដែលប្រទេសចិនបានបង្កើតឡើងនៅក្នុងដែនទឹកដែលមានជម្លោះមានចម្ងាយ៦០០ ម៉ាយល៍ពីឆ្នេររបស់ខ្លួននោះ។
លោក Carter បានឱ្យដឹងថាកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងប្រតិបត្តិការណ៍តាមផ្លូវអាកាសនិងផ្លូវទឹក ដែលបានអនុញ្ញាត្តិដោយច្បាប់អន្តរជាតិ ដូចដែលខ្លួនបានធ្វើនៅជុំវិញពិភពលោក ដូចនេះ វាគួរតែមិនមានកំហុសនោះទេ។ជាការឆ្លើយតបក្រសួងការ ប្រទេសចិនបានទាមទារឱ្យអាមេរិកត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ពាក្យសំដីនិងប្រតិបត្តិការណ៍របស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទជាសំណួរថា តើសហរដ្ឋអាមេរិកមានតួនាទីបែបណាសម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់នេះ? ។លោកស្រីថា អាមេរិក អាចនឹងបង្កើតឱ្យមានភាពរញ៉េរញ៉ៃនៅក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិកដែលជាម៉ាស៊ីនស្នូលនៃសេដ្ឋកិច្ចពិភពលោក ការធ្វើបែបនេះតើមានផលប្រយោជន៍សម្រាប់អាមេរិកមែន ទេ?៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!