ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក អោយឡើងរស់នៅលើគោកវិញនៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក អោយឡើងរស់នៅលើគោកវិញនៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង” ។
សន្និសីទនេះ មានទិសដៅ និងគោលបំណង ពន្យល់បកស្រាយអំពីចម្ងល់របស់សាធារណជន ពាក់ព័ន្ធនឹងការបម្លាស់ទីប្រជាពលរដ្ឋនៅលើផ្ទះបណ្ដែតទឹកក្នុងភូមិសាស្ត្រ ឃុំ សង្កាត់ចំនួន ៩ ដែលបានរស់នៅលើផ្ទៃទឹកទន្លេសាប អោយឡើងមកលើគោកវិញ តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ។
វាគ្មិនចូលរួម គឺ មន្ត្រីតំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
សន្និសីទនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ត្រី ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!