ចាប់ខ្លួនជនជាតិចិន ៣ នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតបង្ខាំងទារប្រាក់ នៅខេត្តកណ្ដាល
កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះចាប់ខ្លួនជនសង្ស័យទាំង ០៣នាក់ ពាក់ព័ន្ធនឹងករណីចាប់ជម្រិតបង្ខាំងទារប្រាក់ ស្ថិតនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលស្រុកកោះធំ បានអោយដឹងថា ជនសង្ស័យទាំង ០៣នាក់នេះ មាន ៖ ១. ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិចិន មុខរបរ កម្មករ ស្នាក់នៅភូមិឃុំកើតហេតុ, ២. ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ស្នាក់នៅភូមិឃុំកើត ហេតុ, និង៣. ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ស្នាក់នៅភូមិឃុំកើតហេតុ ។
រីឯជនរងគ្រោះមានឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិចិន មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
សម្ភារៈដកហូតបានរួមមាន រថយន្ត ០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149, កាំបិតប៉័ងតោ ចំនួន០១, កូនកាំបិតចុងស្រួចចំនួន ០១, កាំបិតមុខពីរចំនួន ០១, កាំបិតមុខពីរចំនួន ០១, កាំបិតកៃពីរ+កន្ត្រៃ ចំនួន ០១, ម៉ាស់ចំនួន ០៥, លិខិតឆ្លងដែនចំនួន ០២ក្បាល, ទូរស័ព្ទoppo ចំនួន ០៣គ្រឿង, កាបូបដៃចំនួន ០១,
កាតធនាគារ(ATM)ចំនួន ១០កាត, ប័ណ្ណសម្គាល់ខ្លួន ចំនួន ០២សន្លឹក, លិខិតជួលរថយន្ដចំនួន ០១ច្បាប់, ពិល
ឆក់ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ និងវត្ថុតាង ត្រូវនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីនៃច្បាប់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!