រាជធានីភ្នំពេញ និងខេត្តហ្វូចៀន របស់ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមលើ ០៣ ចំណុច
រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ។
ក្នុងកិច្ចសហប្រតិបត្តិបន្ថែមលើ ០៣ ចំណុច រវាងរាជធានីភ្នំពេញ និងខេត្តហ្វូចៀន រួមមាន ៖
- ការផ្លាស់ប្តូរពាណិជ្ជកម្ម និងអ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគពីប្រទេសចិនមកវិនិយោគនៅភ្នំពេញ និងការចូលរួមរបស់រាជធានីភ្នំពេញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មរបស់ខេត្តហ្វូចៀនក្នុងឆ្នាំ២០២០។
- ការផ្លាស់ប្តូរយោបល់លើកិច្ចការពារបេតិកភណ្ឌ និងបរិស្ថានដោយសាររាជធានីភ្នំពេញ និងខេត្តហ្វូចៀនសុទ្ធតែមានសំណង់បេតិកភណ្ឌ។
- ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ របស់ខេត្តហ្វូចៀនជាមួយនឹងរាជធានីភ្នំពេញ ។
ជំនួបពិភាក្សាការងារនេះធ្វើឡើង ក្នុងឳកាសដែលលោក នួន ផារ័ត្ន អភិបាលរាជធានីភ្នំពេញ បានជួបជាមួយនឹងគណៈប្រតិភូខេត្តហ្វូចៀន ប្រទេសចិន ដឹកនាំដោយលោកស្រី ឡី ជុនមី (Lei Chunmei) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត ហ្វូចៀន ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!