រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា-វៀតណម ពិភាក្សាលើការរៀបចំផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២១-២០៣០
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតអោយលោក Nguyen Van Trung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
សមភាគីទាំងពីរបានពិភាក្សាលើការរៀបចំផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២១-២០៣០ និងការធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងក្រសួងផែនការ នៃប្រទេសទាំងពីរ ។
ក្នុងឱកាសនោះដែរ សមភាគីទាំងពីរ បានប្តេជ្ញាខិតខំ ៖
-ជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យផែនការ ឱ្យកាន់តែល្អទូលំទូលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។
-សហការគ្នារៀបចំផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ច-វៀតណាម ក្រោមការប្រគល់ភារកិច្ចពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
-ឯកភាពជម្រុញឱ្យក្រុមជំនាញក្រសួងផែនការនៃប្រទេសទាំងពីរ បង្កើនល្បឿនរៀបចំផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដល់ឆ្នាំ២០៣០ ឱ្យបានចប់នៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
គូសបញ្ជាក់ថា លោក Nguyen Van Trung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានអញ្ជើញអមដំណើរលោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!