(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,305,035
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោកស្រី ម៉ែន សំអន គាំទ្រសំណើរបស់ប្រតិភូខេត្តហ្វូចៀន ប្រទេសចិន លើកិច្ចសហប្រតិបត្តិការ វិនិយោគ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្មនៅកម្ពុជា

  • VOY News
  • សោរ៍ , ១៤ , ធ្នូ , ២០១៩ - ១១:០៥
  • ព័ត៌មានជាតិ
  • Comments

ប្រតិភូខេត្តហ្វូចៀន នៃសារធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី  ឡេ ជុនម៉ី (Lei Chun Mei) អនុ​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ខេត្ត​ខេត្តហ្វូចៀន បានសុំអោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​ស​ភា និងអធិការកិច្ច លើកិច្ចសហប្រតិបត្តិការវិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្ម រវាងខេត្តហ្វូជៀន ជាមួយនឹងប្រទេសកម្ពុជា ។ 

សំណើនេះត្រូវបានលោកស្រី  ម៉ែន សំអន គាំទ្រ ហើយនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បី​ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគរបស់ខេត្តហ្វូជៀនមកកាន់កម្ពុជា ព្រោះនេះជាប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាការរួមគ្នាអនុវត្តន៍អោយបានជោគ​ជ័យតាមស្មារតី​ប្រ​សាសន៍​​​រួមរវាងប្រមុខដឹកនាំកម្ពុជា ដែលបានជួបគ្នាកន្លងមក លើ​​ន​យោ​​​បាយ​ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រ ដែលកម្ពុជាបានយល់ឃើញថា នេះជាចរន្តនៃការពង្រីកសក្តានុភាពសេដ្ឋ​កិច្ច មិនត្រឹមតែកម្ពុជានោះទេ គឺទាំងក្នុងតំបន់ និងពិភពលោក ។

ជាមួយគ្នានោះ លោកស្រីប្រ​ធាន​ប្រតិភូខេត្តហ្វូចៀន បានកត់សំគាល់ថា  មុននឹងប្រតិភូមកដល់កម្ពុជា សាលាខេត្តហ្វូជៀន បានបង្ហាញ​របាយ​ការណ៍​ក្រៅ​ផ្លូវការថា មានអ្នកវិនិយោគ ទាំងខ្នាតធំ និងមធ្យម ចំនួនជិត៤០ក្រុមហ៊ុនបានចុះបញ្ជីនៅសាលាខេត្តហ្វូជៀន ដើម្បីសុំ​មក​រកស៊ីនៅកម្ពុជា​ ក្នុងទំហ៊ំទុនវិនិយោគប្រមាណជិត៤០០លានដុល្លា ។

លោកស្រី ឡេ ជុនម៉ី បន្តថា ទោះជាយ៉ាងនេះក្តី តែអ្នកវិយោគទុនខេត្តហ្វូជៀន ក៏មានចំនួនពីរ ឬបីក្រុមហ៊ុន បានកំពុងរកស៊ីនៅកម្ពុជា ក្នុងទំហំទុន​វិនិយោគ​ជាង​៥០០​លាន​ដុល្លារ ក្នុងនោះរោងចក្រផលិតដំណាប់ស្វាយ ដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កំពុងដំណើរផលិត ដោយប្រមូលផ្លែ​ស្វាយ​ពី​កសិករ​កម្ពុជា ដើម្បីនាំធ្វើការនាំចេញទៅកាន់ប្រទេសចិន ។ 

លោកស្រី ម៉ែន សំអន និងលោកស្រី  ឡេ ជុនម៉ី បានគាំទ្រ និងឯកភាពថា មិនត្រឹមតែធ្វើការទំនាក់ទំនង​ក្នុង​កំរិត​ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំប៉ុណ្ណោះទេ គឺត្រូវធ្វើគ្រប់វិស័យ គ្រប់កំរិត ពិសេសរវាងប្រជាជន និងប្រជាជន ដោយត្រូវផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យបានជាប់ជាប្រចាំលើវិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត ។ 

ទន្ទឹមនឹងនេះ លោកស្រី ឡេ ជនម៉ី បានគោរពអញ្ជើញលោកស្រី  ម៉ែន សំអន ដើម្បីដឹកនាំ​គណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តហ្វូចៀន  ផងដែរ ។ 

ជាការឆ្លើយលោកស្រី ម៉ែន សំអន បានយល់ព្រម តាមពេលវេលាសមស្របណាមួយ  ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,305,035
ស្តាប់អនឡាញ