ក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្ដីពី ការធ្វើអោយប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌
ក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលា ស្តីពី ការធ្វើអោយប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌ ដោយផ្តោតលើ បច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមថ្មីៗនៃការអនុវត្តដោយបង្ខំ ក្រោមវត្តមានលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ និងមានការអញ្ជើ្ចលរួមពីលោក Marc Schmitz ប្រធានសហភាពអន្តរជាតិមន្រ្តីយុត្តិធម៌(President of the International Union of Judicial Officers) ។
សិក្ខាសាលានេះ មានគោលបំណងបណ្តុះគំនិតថ្មីដល់ចៅក្រម ព្រះរាជអាជ្ញាអោយយល់ដឹងពីប្រព័ន្ធយុត្តិធម៌ទំនើបតាមប្រព័ន្ធអេឡិត្រូនិច(e-justice),block chains, smart contracts យុត្តិធម៌ដែលអាចបានមកពីព្យាករណ៏បានផ្អែកលើវិធីដោះស្រាយ ការយល់ដឹងពីម៉ាស៊ីន(machine learning) និងបញ្ញាសិប្បនិមិត្ម លើសេវា និងផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រព័ន្ធយុត្តិធម៌ ព្រមទាំងពិភាក្សាអំពីការវិវត្តដែលកំពុងប្រែក្លាយទៅជាបដិវត្តជាមួយល្បឿនលឿន ដូចភ្លេកបន្ទោរ ។
នៅក្នុងអង្គសិក្ខាសាលា ក៏បានពិភាក្សាលើទិដ្ឋភាពទូទៅនៃប្រព័ន្ធផ្សេងៗក្នុងការអនុវត្តដោយបង្ខំនៅលើពិភពលោក ដំណើរការអនុវត្តដោយបង្ខំតាមប្រព័ន្ធឌីជីថល ប្លុកឆេន កិច្ចសន្យាវៃឆ្លាត និងបញ្ញាសប្បនិមិ្មត ទ្រព្យសម្បត្តិឌីជីថល ព្រមទាំងបញ្ហានានាដែលកើតមានផ្នែកបច្ចេកវិទ្យាក្នុងការអនុវត្តដោយបង្ខំ ។
ជាមួយគ្នានេះដែរ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំអោយមានកម្មវិធីសេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបទៅនឹងសកលភារូបនីយកម្មពិភពលោក ក្នុងនោះក៏រួមមានទាំងការកសាងទំនើបកម្មប្រព័ន្ធយុត្តិធម៌ដោយប្រើបច្ចេកវិទ្យាថ្មីៗ តាមប្រពន័្ធអេឡិចត្រូនិច ផងដែរ ដើម្បីទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!