រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិចប្រចាំកម្ពុជា
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។
ក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការ ប្រកប ដោយលទ្ធផលជាទីមោទនៈ រវាងកម្ពុជា និងសហរដ្ឋអាមេរិច នាពេលកន្លងមក ។ ជាពិសេស ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពមន្រ្តីជំនាញការបង្ក្រាបបទលើ្មស ការផ្ទេរទណ្ឌិត និងការផ្តល់ជំនួយ ទៅវិញទៅមក នៅក្នុងវិស័យព្រហ្មទណ្ឌ ។
ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាព និងប្តេជ្ញារួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិច ជាបន្តទៀត តាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់ជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសលាងលុយកខ្វក់ ការការពារកុមារ និងការអនុវត្តច្បាប់ ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!