អន្តរក្រសួង ប្រជុំពិភាក្សា ស្តីពីលក្ខខណ្ឌនៃការជ្រើសរើស និងផែនការបន្ទាប់ក្នុងការអនុវត្តគម្រោងសាកល្បង"ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក"
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីលក្ខខណ្ឌនៃការជ្រើសរើស និងផែនការបន្ទាប់ក្នុងការអនុវត្តគម្រោងសាកល្បង"ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក" នៅការិយាល័យធនាគារពិភពលោករាជធានីភ្នំពេញ។
ក្នុងកិច្ចពិភាក្សានោះ ក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងធនាគារពិភពលោក និងតំណាងរដ្ឋបាលខេត្ត ក្រុង និងស្រុក ផងដែរ ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សា លើកទី២នេះ គឺដើម្បីបង្ហាញពី ៖
១. សមាសភាគសំខាន់ៗ និងសកម្មភាពនានារបស់គម្រោង
២. លក្ខខណ្ឌនៃការជ្រើសរើសក្រុង ស្រុកគោលដៅសម្រាប់អនុវត្តន៍គម្រោង
៣. ផែនទីចង្អុលផ្លូវសម្រាប់ការត្រៀមរៀបចំអនុវត្តន៍គម្រោង ។
ក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ តំណាងធនាគារពិភពលោកបានធ្វើបទបង្ហាញអំពីផែនការ និងសកម្មភាពបន្ទាប់ ដើម្បីអនុវត្តគម្រោងសាកល្បងនេះ អោយមានប្រសិទ្ធភាព ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!