មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ៖ កម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ មិនមែនជាគោលដៅទេសចរណ៍ផ្លូវភេទទេ
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្កោលទោសចំពោះភ្ញៀវទេសចរូបណា ដែលយកកម្ពុជា ជាកន្លែងជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តអំពើអនាចារដែលប៉ះពាល់ដល់សិទ្ធិស្ត្រី និងសណ្តាប់ធ្នាប់សង្គម ។
លោកស្រី ហ៊ុន ដានី បានលើកឡើងថា កម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ មិនមែនជាគោលដៅទេសចរណ៍ផ្លូវភេទទេ ដោយលោកស្រី បញ្ជាក់ថា ច្បាប់ទេសចរណ៍កម្ពុជា បានចែងយ៉ាងច្បាស់នូវការការពារដាច់ខាតនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ ដែលទេសចរមានកាតព្វកិច្ចត្រូវគោរព។
លោកស្រីរដ្ឋលេខាធិការរូបនេះ បានថ្កោលទោសចំពោះទេសចររូបណាដែលយកកម្ពុជាជាកន្លែងជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តអំពើអនាចារដែលប៉ះពាល់ដល់សិទ្ធិស្ត្រី និងសណ្តាប់ធ្នាប់សង្គម ។
ជាមួយគ្នានោះ លោកស្រី ក៏កោតសរសើរ និងអរគុណដល់បងប្អូនស្ត្រីខ្មែរ ពិសេសស្ត្រីក្នុងវិស័យទេសចរណ៍ ដែលបានថែរក្សាមុខមាត់ និងកិត្តយសស្ត្រី និយាយដោយឡែកក្នុងវិស័យទេសចរណ៍ និងនិយាយជារួមនៅក្នុងសង្គមកម្ពុជាទាំងមូល តាមរយ:ក្រមប្រតិបត្តិវិជ្ជាជីវ: និងក្រមសីលធម៌វិជ្ជាជីវ:របស់ខ្លួន ។ សូមរួមគ្នាបន្តរក្សាកេរ្តិ៍ឈ្មោះដ៏ល្អនេះសម្រាប់ស្ត្រីកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!