លោកស្រី គឹម ញឹប ឡើងកាន់តំណែងអភិបាលខណ្ឌដង្កោ ជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិ
នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មី ដោយលោកស្រី គឹម ញឹប អភិបាលរងជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិទី២។ ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំងលោកស្រី គឹម ញឹប ឋានន្តរស័ក្តវរមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរងខណ្ឌ អោយឡើងមកកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិ ។
ជាមួយគ្នានោះ ក៏មានការប្រកាសតែងតាំង អភិបាលរងខណ្ឌ ម្នាក់ផងដែរ គឺលោក ទុយ ច័ន្ទ ។
តាមប្រភពក្រៅផ្លូវការ បានអោយដឹងថា លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌចាស់ អាចនឹងត្រូវផ្លាស់ទៅកាន់តំណែង ជាអភិបាលរងខេត្តក្រចេះ ជំនួសវិញ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!