ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី វិធានការរក្សាតម្លៃស្រូវ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “វិធានការរក្សាតម្លៃឲ្យ បានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់ផ្ទាល់ដី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួល ស្ថិរភាពតម្លៃស្រូវ នារដូវប្រមូលផល ។
វាគ្មិនដែលនឹងចូលរួមមាន៖
១. តំណាងមកពីក្រសួងកសិកម្ម ក្ខាប្រមាញ់ និងនេសាទ
២. តំណាងមកពីធនាគារអភិវឌ្ឍជនបទ
៣. តំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!