ក្រសួងមហផ្ទៃ ផ្លាស់ប្ដូរនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចប្រកាសផ្លាស់ប្ដូរ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ដោយឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ជំនួសវរសេនីយ៍ឯក ខឹម ចិត្រា។
យោងតាមប្រកាសរបស់លោករដ្ឋមន្ត្រី ស ខេង បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួនពីរ រូប រួមមាន ៖
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ។ ដោយឡែក លោកវរសេនីយ៍ឯក ខឹម ចិត្រា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវ វិញ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!