កម្ពុជា-ថៃ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាបានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតអោយគណៈប្រតិភូដឹកនាំដោយលោក Col. Theerapol Amarapitak, Chief of Special Affairs នៃមជ្ឈមណ្ឌលសកម្មភាពមីនថៃ (TMAC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ លោក Theerapol Amarapitak បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តការណ៍អម និងទទួលបាននូវការគាំទ្រលេីសំណើសំុបន្តការបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥ ក្នុងសន្និសីទអន្តរជាតិលើកទី៤ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស កាលពីពេលថ្មីៗកន្លងទៅនេះ។
ជាការឆ្លើយតប លោក លី ធុជ បានសំដែងនូវការអរគុណចំពោះមជ្ឈមណ្ឌលសកម្មភាពមីនថៃដែលបានផ្តល់កិច្ចសហការលើការងារលើវិស័យមីនទាំងនៅថ្នាក់ជាតិ និងលេីឆាកអន្តរជាតិ។
ទន្ទឹមនេះ លោក លី ធុជ បានមានប្រសាសន៍ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃ ដើម្បីអោយប្រទេសទាំងពីរមានសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!