ក្រុមប្រឹក្សាធម្មនុញ្ញ ប្រជុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្ដីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់សហជីព
នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមវត្តមានលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។
ក្នុងកិច្ចប្រជុំនោះ បានប្រព្រឹត្តធ្វើឡើង ដោយរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
១-ពិធីចូលកាន់តំណែងរបស់សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញថ្មី
២-កិច្ចប្រជុំពេញអង្គអំពីការពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦
៣-ការបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ហាផ្សេងៗ ។
សូមជម្រាបជូនថា ក្រុមប្រឹក្សាធម្មនុញ្ញ នាពេលបច្ចុប្បន្ន ដឹកនាំដោយប្រធានមួយរូប គឺលោក អ៊ឹម ឈុនលឹម អមដោយសមាជិកចំនួន ៨ រូបផ្សេងទៀត ក្នុងនោះមាន ៖ សម្ដេចមហិស្សរ៉ា នរោត្តម ចក្រពង្ស , លោក អ៊ុត ឈន , លោក សំ ព្រហ្មនា , លោក អ៊ឹម សួស្ដី , លោក ហ៊ី សោភា , លោកស្រី លី វួចឡេង ,លោក កែវ ពុធរស្មី និងសម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលទើបតែព្រះមហាក្សត្រ តែងតែជំនួសតំណែងសម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ដែលចូលទិវង្គត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!