រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងសុីសង គ្រឿងស្រវឹង គ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការរងកងរាជអាវធុហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ផងដែរ ។
ក្នុងកិច្ចប្រជុំនោះ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងសុីសង គ្រឿងស្រវឹង គ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!