រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំមន្ត្រីក្រមខណ្ឌថ្មី ត្រូវផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូង លោក ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ ២០១៩ ទាំងអស់ ត្រូវផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូងដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី បង្ហាញនូវបទពិសោធន៍ ក៏ដូចជាគំនិតថ្មីៗរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។
លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីក្របខណ្ឌថ្មីទាំងអស់ ត្រូវចេះសហការគ្នាល្អ មានសាមគ្គីភាព មិត្តភាព រូបរួមគ្នាក្រោមដំបូលតែមួយនៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ជួយគ្នាទៅវិញទៅមក តាមដានការបំពេញការងារ និងរៀបចំគោលដៅរបស់ខ្លួនដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ក្នុងនាមជាអ្នកបម្រើរាស្ត្រ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!