សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមសាជីវកម្មរបស់ចិន នឹងជម្រុញម៉ាកអង្ករ " ម្លិះអង្គរ" ក្នុងទីផ្សារប្រទេសចិន
ក្រុមហ៊ុនសាជីវកម្ម COFCO របស់ប្រទេសចិន បានឯកភាព និងចាប់ផ្តើមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជម្រុញម៉ាកអង្ករ ម្លិះអង្គរ អោយបានឆាប់ ក្នុងឆ្នាំ២០២០ ខាងមុខ ។
នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង និងលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសមាជិកមួយចំនួន បានទទួលជួបគណៈប្រតិភូរបស់ក្រុមហ៊ុន សាជីវកម្ម COFCO របស់ប្រទេសចិន ដើម្បីពិភាក្សាលើក្របខ័ណ្ឌបច្ចេកទេសក្នុងការរៀបចំប្រើប្រាស់ ម៉ាកវិញ្ញតកម្មអង្ករ " ម្លិះអង្គរ" ក្នុងទីផ្សារប្រទេសចិន ។
នៅក្នុងជំនួបនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញអំពីនីតិវិធី ក្នុងការប្រើប្រាស់ម៉ាក និងយុទ្ធសាស្រ្តផ្សព្វផ្សាយ ដើម្បីអោយអតិថិជនស្គាល់ និងព្រមទទួលយកម៉ាកអង្ករ " ម្លិះអង្គរ " នៅក្នុងទីផ្សារចិន ។
ភាគី COFCO ក៏បានឯកភាព ដោយនឹងចាប់ផ្តើមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជម្រុញម៉ាកអង្ករ ម្លិះអង្គរ នេះអោយបានឆាប់ ក្នុងឆ្នាំ២០២០ ខាងមុខ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!