ក្រុមការងារដោះស្រាយបណ្តឹង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ នៃក្រុមការងារដោះស្រាយបណ្ដឹងតវ៉ាទាមទារសញ្ជាតិខ្មែររបស់ជនបរទេសអន្តោប្រវេសន៍
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្តឹង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ នៃក្រុមការងារដោះស្រាយបណ្ដឹងតវ៉ាទាមទារសញ្ជាតិខ្មែររបស់ជនបរទេសអន្តោប្រវេសន៍ ។
ក្នុងកិច្ចប្រជុំនោះ លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្តឹង បានណែនាំដល់ក្រុមការងារ ត្រូវដោះស្រាយបណ្ដឹង ដោយត្រូវខិតខំចុះសិក្សាស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ករណីបណ្ដឹង ឲ្យបានម៉ត់ចត់បំផុត ក្នុងការស្វែងរកការពិត ។
ជាមួយគ្នានោះ ត្រូវធ្វើការវាយតម្លៃ និងកំណត់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់ តើគាត់ជាជនបរទេស ឬជាខ្មែរ, ត្រូវចេះចងក្រងឯកសារសំណុំរឿង ដែលបានកសាងរួចហើយរក្សាទុកឲ្យបានម្មត់ចត់ ទុកបម្រើការងារតាមសំណូមពរជំនាញទៅថ្ងៃអនាគត ត្រូវចេះធ្វើរបាយការណ៍បូកសរុបលទ្ឋផលការងារ ដោះស្រាយបណ្ដឹងរយៈពេល ១៧ខែ លើកអំពីបញ្ហាប្រឈម ការលំបាក សំណូមពរ និងទិសដៅអនុវត្តន៍បន្ត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!