សមាជិកISISម្នាក់ធ្លាប់ហ្វឹកហាត់ប្រឆាំងភាវរកម្មនៅអាមេរិក
Washington 30 May:មន្រ្តីអាមេរិកបានប្រាប់ទូរទស្សន៍ CNN ថា យុទ្ធជនម្នាក់របស់ក្រុម ISIS បានបង្ហាញខ្លួននៅក្នុងវីដេអូអនឡាញថ្មីមួយស្តីពីសកម្មភាពហ្វឹកហាត់នៅក្នុងយុទ្ឋសាស្រ្តប្រឆាំងភេរវកម្មក្នុងទឹកដីអាមេរិកដែលកម្មវិធីនេះ ដំណើរការបង្វឹកដោយសហរដ្ឋអាមេរិច ។
ខ្សែវីដេអូនេះមានលក្ខណៈពិសេសត្រង់ថាមានវត្តមាន អតីតមេបញ្ជាការប៉ូលិសពីតាជីគីស្ថានដែលមានឈ្មោះថាលោកវរសេនីយ៍ឯក Gulmurod Khalimov ។ លោកបានលេចឡើងនៅក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅរបស់ក្រុមISIS ជាមួយនឹងកាំភ្លើងលបបាញ់និង គ្រាប់រំសេវ។ លោកបាននិយាយ នៅក្នុងវីដេអូនោះថា លោកបានចូលរួមក្នុងកម្មវិធីហ្វឹកហាត់នៅលើទឹកដីសហរដ្ឋអាមេរិក យ៉ាងហោចណាស់ បានបីដង នៅក្នុងរដ្ឋ Louisiana ។នៅក្នុងនោះក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ពីការអះអាងនេះដែរ។
អ្នកនាំពាក្យ ក្រសួងការបរទេសលោក Pooja Jhunjhunwala បានថ្លែងថា: «ចាប់ពី ២០១៣ដល់ឆ្នាំ២០១៤ លោកវរសេនីយ៍ឯក Khalimov ចូលរួមក្នុងវគ្គបណ្តុះបណ្តាប្រឆាំងភេរវកម្មប្រាំលើកទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅប្រទេសតាជីគីស្ថានតាមរយៈ កម្មវិធីជំនួយប្រឆាំងភេរវកម្មសន្តិសុខការទូតរបស់រដ្ឋ។កម្មវិធីនេះមានគោលបំណងដើម្បីបណ្តុះបណ្តាបេក្ខជនមកពីបណ្តាប្រទេសដែលចូលរួមក្នុងយុទ្ធសាស្រ្តប្រឆាំងនឹងអំពើរភេរវកម្មចុងក្រោយ ដូច្នេះពួកគេអាចប្រយុទ្ធប្រឆាំងនឹង ពួកសកម្មប្រយុទ្ធគ្រប់ប្រភេទ។
មន្រ្តីក្រសួងការបរទេសបានឱ្យដឹងថា Khalimov បានហ្វឹកហាត់យុទ្ឋសាស្រ្តឆ្លើយតបនឹងវិបត្តិការដែលកើតឡើង គ្រប់គ្រងយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍ពិសេស ទទួលការបណ្តុះបណ្តាភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រនិងបញ្ហាដែលពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងវីដេអូនោះលោក Khalimov និយាយថាអ្វីដែលលោកបានឃើញក្នុងអំឡុងពេលនៃការហ្វឹកហាត់របស់លោក វាបានធ្វើឲ្យលោកក្លាយជាមនុស្សប្រឆាំងនឹងអ្នកឧបត្ថម្ភរបស់លោក។លោកបាននិយាយថា"ស្តាប់ពួកជ្រូកអាមេរិច។ ខ្ញុំបានទៅអាមេរិកបីដង ខ្ញុំបានមើលឃើញពីរបៀបដែលអ្នកបណ្តុះបណ្តាទាហានរបស់អ្នកអោយសម្លាប់ជនមូស្លីម ដែលពាក្យសំដីនេះលោកបាននិយាយនៅក្នុងប្រទេសរុស្ស៊ី។ លោកបានបន្តថា អ្នករាល់គ្នាបានបង្រៀនទាហានរបស់អ្នកអំពីរបៀបវាយប្រហារមួយ ក្នុងគោលបំណងដើម្បីបំផ្លាញសាសនាអ៊ីស្លាមនិងម៉ូស្លីម។
បន្ទាប់មក សមាជិកISIS រូបនេះក៏បានធ្វើការគំរាមដោយនិយាយថា ព្រះយើងនឹងរកឃើញកន្លែងជួបជុំរបស់អ្នក យើងនឹងមកដល់ផ្ទះរបស់អ្នក ហើយយើងនឹងសម្លាប់អ្នក៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!