រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម
ថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីកំណត់ផែនការសកម្មភាព ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយក្រសួងនគបាលវៀតណាម ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែន៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!