អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បដិសេធទាំងស្រុងរាល់ការចោទប្រកាន់លើរូបលោក ពីបទសន្ទិដ្ឋិភាពជាមួយបរទេស
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បដិសេធទាំងស្រុងរាល់ការចោទប្រកាន់លើរូបលោក ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ។
ក្រោយចូលបង្ហាញខ្លួនក្នុងសវនាការ នៅព្រឹកថ្ងៃទី ១៥ ខែមករា នៅសាលាដំបូងរាជធានីភ្នំពេញ លោក កឹម សុខា ប្រកាសគោលជំហររបស់លោក នៅលើបណ្ដាសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ថា ÷
• លោកបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបលោក ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។
• លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។
• លោកមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសលោកមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។
• សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
• គ្រប់សកម្មភាពនយោបាយរបស់លោក គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
• លោកនៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីលោកអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូល រួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ អ្នការទូត អង្គការសង្គម ស៊ីវិល អ្នកសារព័ត៌មានជាតិ-ជាតិ ដែលបានយកចិត្តទុកដាក់ចូលរួមឃ្លាំមើល និងសង្កេតការណ៍សវនាការនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!