អភិបាលខេត្តកំពត បញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញ
លោក ជាវ តាយ អភិបាលខេត្តកំពត បញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញហើយ ។
បន្ទាប់ពីរដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ លោក ជាវ តាយ អភិបាលខេត្ត និងមានការចូលរួមដោយលោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានចុះពិនិត្យទីតាំងជាក់ស្តែងលើករណីចាក់ដីរំលោភចូលព្រៃកោងកាង រួចមក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកអភិបាលខេត្តកំពត បានបញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញហើយ ។
លោកអភិបាលខេត្ត បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍ គឺជាកង្វល់របស់រាជរដ្ឋាភិបាល ដូច្នេះរដ្ឋបាលខេត្ត គ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ ។
គូរបញ្ជាក់ដែរថា រដ្ឋបាលខេត្តកំពត បានសម្រេចអោយ ៖ ១. ក្រុមហ៊ុនត្រូវផ្អាកធ្វើសកម្មភាពចាក់ដី ២. ក្រុមហ៊ុនត្រូវកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!