CDC ពិនិត្យពិភាក្សានូវសំណើសុំវិនិយោគ ចំនួន១៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៩៣២លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ដើម្បីពិនិត្យពិភាក្សានូវសំណើសុំវិនិយោគ ចំនួន១៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៩៣២លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ៨ពាន់កន្លែង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើគម្រោងវិនិយោគ ចំនួន ១៦ គម្រោង ដែលត្រូវបានបែងចែក ដូចខាងក្រោម៖
- គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦១លានដុល្លារអាមេរិក
- គម្រោងវិនិយោគសាងសង់កំពង់ផែអន្តរជាតិ នៅខេត្តកំពត ក្នុងទុនវិនិយោគប្រមាណ ៣៤លានដុល្លារអាមេរិក
- គម្រោងវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិ ១ ៥០០គ្រែ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក
- គម្រោងវិនិយោគសាងសង់ផ្សារទំនើប នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១១៤លានដុល្លារអាមេរិក
- គម្រោងវិនិយោគរមណីយដ្ឋានចម្រុះ នៅខេត្តសៀមរាប ក្នុងទុនវិនិយោគប្រមាណ ៧២លានដុល្លារអាមេរិក
- គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០២លានដុល្លារអាមេរិក
- គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនីចំនួន ៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារអាមេរិក
- គម្រោងវិនិយោគរោងចក្រផលិតទឹកបរិសុទ្ធ រោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង រោងចក្រផលិតឥដ្ឋ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងត្បាញក្រណាត់ រោងចក្រខារអំបោះ និងជ្រលក់ពណ៌ និងគម្រោងបង្កើតមន្ទីរពិសោធន៍ សរុបចំនួន ៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥៨លានដុល្លារអាមេរិក៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!