ខែមករា ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយបានចំណូលចូលជាតិជាង១០លានដុល្លារ
ខែមករា ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយបានចំណូលចូលជាតិជាង១០លានដុល្លារ ។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយចំណូលបានថយចុះ ១៤.៨១% ។
សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨ ។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!