អាជ្ញាធរមីន កិច្ចប្រជុំជ្រើសរើសភូមិឃុំ/សង្កាត់អាទិភាពសម្រាប់រៀបចំផែនការបោសសម្អាតចម្ការមីន ចម្ការគ្រាប់បែកចង្កោម បីឆ្នាំរំកិល ២០២១-២០២៣។
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំជ្រើសរើសភូមិឃុំ/សង្កាត់អាទិភាពសម្រាប់រៀបចំផែនការបោសសម្អាតចម្ការមីន ចម្ការគ្រាប់បែកចង្កោម បីឆ្នាំរំកិល ២០២១-២០២៣។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ដើមឆ្នាំ ដើម្បីពិភាក្សាជ្រើសរើសភូមិឃុំ/សង្កាត់អាទិភាពសម្រាប់រៀបចំផែនការបោសសម្អាតចម្ការមីន ចម្ការគ្រាប់បែកចង្កោម និងពិនិត្យលទ្ធភាពរបស់ប្រតិបត្តិករសម្រាប់ធ្វើការបោសសម្អាតមីន គ្រាប់បែកចង្កោម ធានាដល់ការប្រើប្រាស់ធនធានទាំងនោះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
លោក លី ធុជ បានណែនាំដល់ប្រតិបត្តិករទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំផែនការ ដើម្បីជៀសវាងបាននូវការលើកផែនការនិងការជ្រើសរើសចំនួនភូមិ ឃុំ/សង្កាត់ ហួសលទ្ធភាពដែលខ្លួនមាន (បំប៉ោងផែនការ) ប្រតិបត្តិករ ត្រូវប្រកាសអំពីធនធាន បោសសម្អាតមីនដែលមានស្រាប់ និងលទ្ធភាពបោសសម្អាតប្រចាំឆ្នាំ ក៏ដូចជាផែនការ៣ឆ្នាំរំកិល ២០២១ ២០២៣ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!