ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បប់ ស្តីពី គំរោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីធ្យូងថ្ម និងគំរោងអភិវឌ្ឍន៍បណ្តាញបញ្ជូន ជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បប់ ស្តីពី គំរោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីធ្យូងថ្ម និងគំរោងអភិវឌ្ឍន៍បណ្តាញបញ្ជូន ជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោករដ្ឋមន្ត្រី ស៊ុយ សែម ។
ក្នុងកិច្ចប្រជុំនោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ដេីម្បីធានាសុវត្ថិភាព និងសន្តិសុខនៃការផ្គត់ផ្គង់អគ្គីសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់ រាជរដ្ឋាភិបាលបានឯកភាពលេីផែនការ មេអភិវឌ្ឍន៍ប្រភពអគ្គិសនីបន្ថែមពីឆ្នាំ២០២០-២០៣០ ហេីយគំរោងមេនេះ ក្រសួងបានសិក្សាជាមួយក្រុមឯកទេសជំនាញរបស់ក្រុមហ៊ុនទីប្រឹក្សាឯករាជ្យមកពីប្រទេសជប៉ុន Chugoku Electric power Co., Inc។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល មានគំរោងសាងសង់រោងចក្រអគ្គីសនីធ្យូងថ្មចំនួន ពីរកន្លែងទៀត សម្រាប់សេចក្តីត្រូវការបន្ថែម ដែលគំរោងទី១ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានអនុភាព ២៦៥មេហ្គាវ៉ាត់ ដែលគ្រោងដាក់ឱ្យប្រេីប្រាស់ក្នុងឆ្នាំ២០២១-២០២២ និងទី២ មានអនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ។
ពាក់ព័ន្ធនិងសេចក្តីព្រាងច្បាប់ ស្តីពី គំរោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីធ្យូងថ្ម និងគំរោងអភិវឌ្ឍន៍បណ្តាញបញ្ជូននេះ បានទទួលការគាំទ្រពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងន័យជារួម តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងបណ្តាញបញ្ជូនអគ្គិសនី ក៏នៅមានការសំណូមពរ ការផ្តល់អនុសាសន៍ និងទស្សន:ទានបន្ថែម ដើម្បីធ្វេីយ៉ាងណាកាពារគ្រោះថ្នាក់ ប្រជាជននៅតាមមូលដ្ឋានគ្រប់ទីកន្លែង ទទួលបាននូវសេវាអគ្គីសនីពីរដ្ឋ និងមានតម្លៃសមរម្យ អនុលោមតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបញ្ចុះតម្លៃអគ្គីសនីរបស់រាជរដ្ឋាភិបាល ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!