លោកស្រី ម៉ែន សំអន អះអាងថា EBA នឹងត្រូវដកវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសមានការអភិវឌ្ឍជឿនលឿន
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំបូកសរុបការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ។
លោកស្រី ម៉ែន សំអន បានកោតសសើរចំពោះសមិទ្ធផល និងលទ្ធផលការងាររបស់ខេត្តស្វាយរៀង ដែលសម្រេចបានកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែ ទន្ទឹមនឹងលទ្ធផលល្អបែបេនះក៏ដោយ លោកស្រី ក៏បានសំណូមពរឲ្យបន្តការខិតខំបន្ថែមទៀតរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងអាជ្ញាធរខេត្ត ដោយត្រូវ ៖
- បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗបានជាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹង អំពីស្ថានភាព ការលំបាក សំណូមពរនិងធ្វើការដោះស្រាយជូនពួកគាត់ ។
- ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់។
- ត្រូវធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត ។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
- ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា២ គឺ “កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលត្រូវចងចាំជានិច្ច។
- ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
- ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
- ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍ ។
- ក្រុមការងារត្រូវចុះតាមស្រុក គឺត្រូវចុះជួបជាមួយស្ត្រី ក្នុងទិវាខួបលើកទី ១០៩ នៃទិវាអន្តរជាតិ ៨ មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខ ស្របតាមទិសដៅរបស់រដ្ឋាភិបាលបានកដាក់ចេញ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!