រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះសួរសុខទុក្ខភ្ញៀវទេសចរមកពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះសួរសុខទុក្ខភ្ញៀវទេសចរមកពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ។
នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកតាមនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ ។
ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់ អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជានេះ ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍ និងសូមជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាពផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!