ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាល ជំនួសលោក ម៉ៅ ភិរុណ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាល ជំនួសលោក ម៉ៅ ភិរុណ ។
លោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី ៥ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលថ្មី ជំនួស លោក ម៉ៅ ភិរុណ ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
តែយ៉ាងណា មិនទាន់មានប្រភពព័ត៌មានច្បាស់ការបញ្ជាក់លំអិត អំពីការផ្លាស់ប្ដូរ តំណែងអភិបាលខេត្តកណ្ដាល បាននោះឡើយ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!